Sunday, May 26, 2024
No menu items!
HomeJacam Eventsសេចក្តីជូនដំណឹងអំពីព្រឹត្តិការណ៍ពិព័រណ៍ជប៉ុន (Japan Fair)!

សេចក្តីជូនដំណឹងអំពីព្រឹត្តិការណ៍ពិព័រណ៍ជប៉ុន (Japan Fair)!

សេចក្តីជូនដំណឹងអំពីព្រឹត្តិការណ៍ពិព័រណ៍ជប៉ុន (Japan Fair)!

យើងមានសេចក្តីសោមនស្សរីករាយសូមជម្រាបថា ពួកយើងនឹងរៀបចំពិព័រណ៍ជប៉ុននៅ AEON 1 នៅថ្ងៃទី 18 និង 19 ខែធ្នូ ឆ្នាំ2021 នេះ។

កម្មវិធីដែលនឹងប្រព្រឹត្តិទៅនៅក្នុងពិព័រណ៍នេះមានដូចជា៖ កម្មវិធីបង្ហាញការកាត់ត្រីធូណា ការប្រកួតភ្លក់ស្រាសាកិ ការប្រកួតប៊ីងហ្គោ ការប្រកួតសម្លៀកបំពាក់យូកាតាតាមអ៊ីនធឺណិត និងព្រឹត្តិការណ៍ដ៏សប្បាយរីករាយជាច្រើនទៀតដែលអ្នកមិនចង់ខកខាន។

ផ្នែកស្តង់៖

ថ្ងៃទី 18 និង 19 ខែធ្នូ វេលាម៉ោង 9:00 ដល់ 21:00
មានស្តង់ជាច្រើនដែលនឹងដាក់លក់អាហារ និងភេសជ្ជៈ ផ្តល់សេវាថែទាំសុខភាព ការអប់រំ និងទំនិញផ្សេងៗ។ សូមអញ្ជើញចូលរួមដោយរីករាយ។

កម្មវិធីលើឆាក៖

ថ្ងៃទី 18 ខែធ្នូ (ថ្ងៃសៅរ៍)

  • 13:00 – 14:00 ការបង្ហាញការកាត់ត្រីធូណា (1)
  • 14:00-15:00 ការស្លៀកសម្លៀកបំពាក់យូកាតា
  • 15:00-16:00 ការបង្ហាញសកម្មភាពដោយក្រុមហ៊ុន Ecology
  • 16:00-17:00 សិក្ខាសាលាផ្នែកសុខភាពដោយមន្ទីរពេទ្យSunrise Japan Hospital
  • 17:00-20:00 ពិធីបើក (ស្វាគមន៍ដោយឯកអគ្គរាជទូតជប៉ុន H.E. Mikami Masahiro) កម្មវិធីបង្ហាញការកាត់ត្រីធូណា(2) ការប្រកួតភ្លក់ស្រាសាកិ ការលេងហ្គេម Die-cutting។

ថ្ងៃទី 19 ខែធ្នូ (ថ្ងៃអាទិត្យ)

  • 13:00-14:00 បទបង្ហាញដោយវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT)
  • 14:00-15:00 ការបង្ហាញសកម្មភាពដោយក្រុមហ៊ុន Ecology
  • 15:00-17:00 សិក្ខាសាលាសុខភាពដោយមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន
  • 17:00-18:00. 17:00-18:00 ការប្រើកម្មវិធី Think Think សម្រាប់កុមារ
  • 18:00-20:00 ការប្រកាសលទ្ធផលការប្រកួតយូកាតាតាមអ៊ីនធឺណិត។ កម្មវិធីចាប់រង្វាន់

អ្នករៀបចំ៖ សមាគមជប៉ុននៅកម្ពុជា
គាំទ្រដោយ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា សមាគមធុរកិច្ចជប៉ុននៅកម្ពុជា

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular

Recent Comments