Thursday, December 12, 2024
No menu items!
Homeអំពីពិព័រណ៍ជប៉ុនការស្វាគមន៍​ពី​ប្រធាន JACAM (សមាគម​ជប៉ុន)

ការស្វាគមន៍​ពី​ប្រធាន JACAM (សមាគម​ជប៉ុន)

カンボジア日本人会主催「ジャパンフェア」開会式 小市日本人会長挨拶
(12月18日(土)17:00 於:イオンモール1)

皆様、こんにちは。本日は、カンボジア日本人会主催「ジャパンフェア」にご参加いただき誠にありがとうございます。

この「ジャパンフェア」は、新型コロナウイルス感染拡大の影響を受けた在留邦人コミュニティーに元気を与えようと、多くの日本人のご協力をいただき開催するものです。今日明日開催されますイオンでのオフラインイベントだけにとどまらず、感染予防のためにオンラインでの様々な活動も含め、計画しているものです。

カンボジア政府の推奨するウィズコロナ、ニューノーマルの生活モデルの中で、コロナ禍でご苦労されている多くの日本人が協力するこの一連のイベントが、今までの苦労を吹き飛ばす一助となればと期待しております。またそれとともに、多くのカンボジア人の皆さんに、日本の文化や食事などを知っていただく、交流の促進の機会になることも期待しております。

最後に、ジャパンフェア開催にあたり、ご協力いただきました多くの皆様に御礼申し上げると共に、来たる2022年が皆様にとってコロナに打ち勝った素晴らしい一年になりますように祈念して、挨拶とさせていただきます。

ពិធីបើក “ពិព័រណ៍ជប៉ុន” រៀបចំដោយសមាគមជប៉ុននៅកម្ពុជា
(ថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ម៉ោង ១៧:០០ នៅ ផ្សារទំនើបអ៊ីអន1)

សួស្តី អ្នកទាំងអស់គ្នា ជំរាបសួរ​អ្នក​រាល់​គ្នា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមនៅក្នុងពិព័រណ៍ជប៉ុនដែលរៀបចំដោយសមាគមជប៉ុននៅកម្ពុជានៅថ្ងៃនេះ។

“ពិព័រណ៍ជប៉ុន” នេះត្រូវបានប្រារព្ធឡើងដោយមានកិច្ចសហការពីប្រជាជនជប៉ុនជាច្រើនក្នុងគោលបំណងលើកទឹកចិត្តដល់សហគមន៍ជប៉ុនដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃការឆ្លងមេរោគកូរ៉ូណាថ្មីនេះ។ ព្រឹត្តិការណ៍នេះមិនរួមបញ្ជូល​ចំពោះព្រឹត្តិការណ៍នៅផ្សារ​ទំនើប អ៊ីអន ដែលនឹងប្រារព្ធឡើងនៅថ្ងៃនេះ និងថ្ងៃស្អែកនោះទេ ប៉ុន្តែយើងក៏មានគម្រោងក្នុងការរួមបញ្ចូលនូវសកម្មភាពអនឡាញផ្សេងៗដើម្បីជួយការពារការឆ្លងមេរោគនេះផងដែរ។

យើងសង្ឃឹមថាតាមរយះ​ព្រឹត្តិការណ៍ជាបន្តបន្ទាប់នេះ ប្រជាជនជប៉ុនជាច្រើននាក់ដែលកំពុងរង​ផល​ប៉ះ​ពាល់ពីជំងឺកូវីដ នឹងសហការជាមួយយើងក្នុងកម្មវិធី រស់ជាមួយកូវីដ ដែលជាគំរូនៃការរស់នៅធម្មតាថ្មីមួយដែលត្រូវបានណែនាំដោយរដ្ឋាភិបាលកម្ពុជា នឹងជួយលុបបំបាត់ការលំបាកដែលយើងកំពុងជួបប្រទះ។ ជាមួយគ្នានេះ ខ្ញុំសង្ឃឹមថាព្រឹត្តិការណ៍ទាំងនេះនឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាជាច្រើនបានស្វែងយល់អំពីវប្បធម៌ និងអាហារជប៉ុន ព្រមទាំងជំរុញការផ្លាស់ប្តូរផងដែរ។

ខ្ញុំ​សូម​លើក​យក​ព្រឹត្តិការណ៍​មួយ​ចំនួនសំរាប់ថ្ងៃ​នេះ​ដូចជា សមាគមជប៉ុនកំពុងរៀបចំស្តង់លក់យូកាតា ដែលជាសំលៀកបំពាក់ប្រពៃណីរបស់ជប៉ុន។ សំរាប់អ្នកដែលចង់ស្លៀកសំលៀកបំពាក់បែបប្រពៃណីជប៉ុន យើងក៏នឹងជួយដល់ការតុបតែងនិង ស្លៀកពាក់ផងដែរ ដោយមានការជួយជ្រោមជ្រែងពីក្រុមហ៊ុន គីម៉ូណូ តម្លៃសំលៀកបំពាក់ត្រឹមតែ 10$ ប៉ុណ្ណោះ អ្នកអាចរីករាយជាមួយកម្មវិធី ពិព័រណ៍ជប៉ុនជាមួយសំលៀកបំពាក់បែបប្រពៃណីជប៉ុន ថតរូបអនុស្សាវរីយ៍នៅក្រោមក្លោងទ្វារ តូរី ឬញ៉ាំត្រីធូណាស្រស់ដែលនាំចូលផ្ទាល់ពីប្រទេសជប៉ុន។ យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត ហើយរីករាយនឹងការតាំងពិព័រណ៍តាមរបៀបនេះ។

ជាចុងបញ្ចប់ ខ្ញុំសូមអរគុណដល់​អ្នកទាំងអស់គ្នាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការរៀបចំពិព័រណ៍ជប៉ុននេះឡើង ហើយខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខនៅក្នុងឆ្នាំដ៏អស្ចារ្យខាងមុខ​គឺឆ្នាំ 2022 ដែលជាឆ្នាំដែលយើងអាចយកឈ្នះលើជំងឺកូវីដបាន។

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular

Recent Comments