Saturday, December 21, 2024
No menu items!
Homeអំពីពិព័រណ៍ជប៉ុនការស្វាគមន៍ពីឯកអគ្គរដ្ឋទូតជប៉ុន

ការស្វាគមន៍ពីឯកអគ្គរដ្ឋទូតជប៉ុន

カンボジア日本人会主催「ジャパンフェア」開会式 三上大使挨拶 (12月18日(土)17:00 於:イオンモール1)

皆様、こんにちは。

カンボジア日本人会主催「ジャパンフェア」の開催を心よりお喜び申し上げます。 この「ジャパンフェア」は、新型コロナウイルス感染拡大の影響を受けた日本人会関係者をはじめとする在留邦人コミュニティー活動の活性化、日本食レストラン等のビジネスの活性化を目的として、日本人会関係者による企画・立案により開催されたものです。

カンボジアにおける新型コロナウイルス感染症の影響は、昨年2月に大型客船ウエステルダム号のシハヌークビル港入港に始まり、今年2月に発生した所謂「2月20日事案」以降は、皆様ご承知のとおり感染が拡大し、プノンペンではロックダウンにより外出が制限されたり、学校が長期間にわたり閉校となるなど、カンボジアの皆さん、そして日本人を含む在留外国人の皆さんの生活に大変な影響を及ぼすことになりました。

カンボジアでは、政府のイニシアチブにより高いワクチン接種率が達成され、最近は新規感染者数が低い水準で推移するなど、状況が落ち着きつつあります。そのような中で、この「ジャパンフェア」が開催されますことを嬉しく思いますとともに、このイベント開催にご尽力された関係者の皆様に対し心より敬意を表したいと思います。

この「ジャパンフェア」開催以外にも、新型コロナウイルス感染拡大の影響で落ち込んだ消費の回復を目的として、新たなウェブサイトを通じた当地の日本人経営の店舗情報を対外発信するオンラインによるイベントなども実施されると聞いております。このようなイベントが、カンボジアにお住まいの皆様がコロナ禍前のような生活を取り戻す起爆剤になることを期待します。 また、日本人会によるこのような活動は、在留邦人の皆様のためだけのものではなく、日本とカンボジアの絆を一層深めることに繋がる活動であると考えます。今回のイベントでは、日本の文化に触れたり、日本の食べ物を楽しんで頂ける企画が多数用意されているようですので、カンボジアの皆さんも是非楽しい時間を過ごして頂けたらと思います。

最後になりますが、皆様のますますのご発展、ご活躍、そして、来年2022年が皆様にとってより良い年となることを祈念して、ご挨拶といたします。

ពិធីបើក “ពិព័រណ៍ជប៉ុន” រៀបចំដោយសមាគមជប៉ុននៅកម្ពុជា (សុន្ទរកថារបស់ឯកអគ្គរដ្ឋទូត មីកាមិ)
(ថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ម៉ោង ១៧:០០ នៅ ផ្សារទំនើបអ៊ីអន1)

ជំរាបសួរ​អ្នក​ទាំងអស់​គ្នា!

ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះការបើកពិព័រណ៍ជប៉ុនដែលរៀបចំដោយសមាគមជប៉ុននៅកម្ពុជា។

ពិព័រណ៍ជប៉ុនត្រូវបានគ្រោង និងរៀបចំដោយសមាជិកនៃសមាគមជប៉ុននៃកម្ពុជា ក្នុងគោលបំណងធ្វើឱ្យសកម្មភាព រួមទាំងសមាជិកនៃសមាគមជប៉ុននៃកម្ពុជាដែលបានរងផលប៉ះពាល់ពីការរីករាលដាលនៃការឆ្លងមេរោគថ្មីនេះ អោយមានភាពរស់រវើកឡើងវិញ ក៏ដូចជាការស្តារអាជីវកម្មឡើងវិញ ដូចជាភោជនីយដ្ឋានជប៉ុនជាដើម។

ផលប៉ះពាល់នៃការឆ្លងវីរុសកូវីដ១៩នៅកម្ពុជា បានចាប់ផ្តើមឡើងជាមួយនឹងការមកដល់នៃកប៉ាល់ដឹកអ្នកដំណើរដ៏ធំ យូអ៊ីសស្ទើដេម (Uesterdam) នៅកំពង់ផែក្រុងព្រះសីហនុកាលពីខែកុម្ភៈឆ្នាំមុន ហើយចាប់តាំងពីអ្វីដែលគេហៅថា “ឧប្បត្តិហេតុថ្ងៃទី ២០ ខែកុម្ភៈ” ដែលបានកើតឡើងក្នុងខែកុម្ភៈឆ្នាំនេះ ហើយការឆ្លងបានរីករាលដាលជាបន្តបន្ទាប់ដូចដែលអ្នកទាំងអស់គ្នាបានជ្រាបស្រាប់ហើយ។ នៅទីក្រុងភ្នំពេញ ប្រជាជនត្រូវបានរឹតបន្តឹងមិនឲ្យចេញក្រៅដោយការបិទខ្ទប់ សាលារៀនត្រូវបានបិទរយៈពេលយូរ។ល។ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាជនកម្ពុជា និងអ្នករស់នៅដែលជាជនបរទេស រួមទាំងជនជាតិជប៉ុនផងដែរ។

ស្ថានភាពនៅកម្ពុជាត្រូវបានគ្រប់គ្រង ហើយមានភាពប្រសើរឡើង ដោយសាររដ្ឋាភិបាលបានផ្តួចផ្តើមគំនិត ដើម្បីសម្រេចបាននូវអត្រាចាក់វ៉ាក់សាំងខ្ពស់ ហើយចំនួនអ្នកឆ្លងថ្មីនៅមានកម្រិតទាបនាពេលថ្មីៗនេះ។ ក្រោមកាលៈទេសៈបែបនេះ ខ្ញុំរីករាយដែលពិព័រណ៍ជប៉ុនត្រូវបានប្រារព្ធឡើង ហើយខ្ញុំសូមសម្តែងនូវការគោរពយ៉ាងស្មោះស្ម័គ្រចំពោះអ្នកទាំងអស់គ្នាដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះ។

ក្រៅពីពិព័រណ៍ជប៉ុននេះ ខ្ញុំបានលឺថានឹងមានព្រឹត្តិការណ៍អនឡាញផងដែរ ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីហាងដែលគ្រប់គ្រងដោយជនជាតិជប៉ុននៅកម្ពុជា តាមរយៈគេហទំព័រថ្មីមួយ ក្នុងគោលបំណងស្តារឡើងវិញពីការធ្លាក់ចុះនៃការលក់ដូរដែលបណ្តាលមកពីការរីករាលដាលនៃវីរុស​កូ​រ៉ូ​ណា។ ខ្ញុំសង្ឃឹមថាព្រឹត្តិការណ៍ទាំងនេះនឹងដើរតួជាកត្តាជំរុញឱ្យប្រជាជនកម្ពុជាត្រឡប់ទៅរករបៀបរស់នៅដែលពួកគេធ្លាប់មានពីមុនគ្រោះមហន្តរាយកូវីដ។

ខ្ញុំ​ក៏ជឿជាក់ផងដែរថា សកម្មភាពបែបនេះរបស់សមាគមជប៉ុន មិនត្រឹមតែជាប្រយោជន៍ដល់ប្រជាជនជប៉ុននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងនាំទៅដល់ការពង្រឹងចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជាបន្ថែមទៀតផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានសកម្មភាពជាច្រើនដែលអ្នកអាចទទួលបានបទពិសោធន៍ពីវប្បធម៌ជប៉ុន និងរីករាយជាមួយអាហារជប៉ុន ដូច្នេះហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជានឹងមានពេលវេលាដ៏ល្អ។

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular

Recent Comments